បុរសម្នាក់បង្ហោះសារកោតសរសើរក្រុមការងារផ្លូវល្បឿនលឿន ដែលជួយដោះកង់ និងចាប់ចូលវិញ ដោយមិនគិតថវិកាសូម្បីមួយសេន ក្រោយបែកកង់ឡាននៅលើផ្លូវល្បឿនលឿន
- BY
- Naren
- December 29, 2022
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Vichet Pin ដែលបានបង្ហាញនូវបទពិសោធន៍របស់ខ្លួនដែលបានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅលេងខេត្តព្រះសីហនុ ហើយរថយន្តរបស់ខ្លួនបានបែកកង។ ម្ចាស់រថយន្តរូបនេះបានអះអាងថា ក្រុមការងារផ្លូវល្បឿនលឿន បានជួយដោះកង់ និងចាប់ចូលវិញ ដោយមិនគិតថវិកាសូម្បីមួយសេន។

ប្រភពដដែរបានសរសេររៀបរាប់ថា៖ «កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ខ្ញុំបានធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅលេងខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារ មកដល់ចំណុចគ.ម ១៧២ រថយន្តរបស់ខ្ញុំបានបែកកង់ ដោយសារស្ថានភាពផ្លូវមានភាពមមាញឹក និងរថយន្តបើកបរមានល្បឿនលឿនៗ ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង ថាគួរធ្វើយ៉ាងណា? ប៉ុន្តែដោយសារបានបុណ្យជួយ មួយសន្ទុះក្រោយមកក្រុមការងារផ្លូវល្បឿនក៍បានមកដល់ដែរ ហើយក៍រឹតតែបុកពោះម្តងទៀតដែរ ដោយលឺគេថាខូចឡាននៅលើផ្លូវល្បឿនអស់លុយ។ ប៉ុន្តែមិនដូចការគិតរបស់ខ្ញុំនោះទេផ្ទុយទៅវិញក្រុមការងារផ្លូវល្បឿនលឿនបានមកដល់ដាក់កោណសុវត្ថិភាព និងបើកឡានដាក់ភ្លើងសុំផ្លូវដើម្បីជួយខ្ញុំទៅវិញ មិនតែប៉ុណ្ណោះក្រុមការងារបានជួយដោះកង់ និងចាប់ចូលវិញ ដោយមិនគិតថវិកាសូម្បីមួយសេន។ ខ្ញុំ និងក្រុមគ្រួសារ សូមអរគុណដល់ក្រុមការងារផ្លូវល្បឿនលឿន ដែលមានឥរិយាបថសុភាពរាបសារ និងសំដីទន់ភ្លន់មកកាន់ខ្ញុំ ដែលធ្វើឱ្យអាម្មណ៍ភ័យខ្លាចរបស់ខ្ញុំបានធូររសាយបាត់អស់ទៅ»៕




- Share This Post:






