មហាជនសម្តែងក្តីអាណិតអាសូរជាខ្លាំង ចំពោះអតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា ដែលធ្លាក់ខ្លួនពិការ ត្រូវលក់ភេសជ្ជៈនៅតាមដងផ្លូវដើម្បីដោះស្រាយជីវភាព
- BY
- Naren
- December 29, 2022
(ភ្នំពេញ)៖ រឿងរ៉ាវរបស់អតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា ដែលធ្លាក់ខ្លួនពិការ ត្រូវលក់ភេសជ្ជៈនៅតាមដងផ្លូវដើម្បីដោះស្រាយជីវភាពដែលខ្វះខាតខ្លាំងនោះ បានធ្វើឱ្យមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរជាពន់ពេក។ ដោយអ្នកលេងបណ្តាញសង្គមសង្ឃឹមថាសប្បុរសជនអាចជួយអតីតកីឡាកររូបនេះដើម្បីសម្រួលជីវភាពដែលកំពុងខ្វះខាត។ ទោះ ធី ដារ៉ាម៉ា មិនអាចជោគជ័យដូចកីឡាករផ្សេងក៏គាត់ធ្លាប់ចូលរួមចំណែកជាមួយវិស័យកីឡាប្រដាល់គុនខ្មែរនេះផងដែរ។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Pov Rattana បានឱ្យដឹងថា «ទន្ទឹមមានអ្នកឈ្នះ លេីកមុខមាត់វិស័យប្រដាល់ ក៏ត្រូវក្រលេកមេីល អ្នកដែលបញ្ចប់អាជីព ក្នុងវិស័យមួយនេះដែរ។ សង្ឃឹមថានឹងមានសប្បុរសជនជួយគាត់ អោយដូចកីឡាករដែលឈ្នះដូចគ្នា ។ មិនចង់អោយបញ្ចប់អាជីពទៅ ទៅជាចឹងទាំងអស់គ្នាទេ !! គាត់លក់នៅស្តុបបូកគោ ជួយទិញគាត់ផង !!! ABA នៅលេីផ្លាកគាត់»។ កន្លងមកក៏មានសប្បុរសជនមួយចំនួនបានជួយផ្តល់ថវិកា ហើយ ធី ដារ៉ាម៉ា ក៏បានធ្លាប់ផ្តល់ការបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានថា មូលហេតុដែលធ្វើឱ្យខ្លួនពិការបែបនេះ ដោយការប្រដាល់នេះមិនអាចធ្វើឱ្យជីវភាពរបស់ខ្លួនល្អប្រសើរឡើង ដូច្នេះហើយ ធី ដារ៉ាម៉ា ក៏បានរកការងារធ្វើនៅក្រៅបន្ថែម នៅក្នុងក្រុមហ៊ុនជណ្តើរយន្ត ប៉ុន្តែអកុសលកាលពីឆ្នាំ២០២០ ខ្លួនបានធ្លាក់តាំងពីជាន់ទី៥ អំឡុងពេលបំពេញការងារ៕




- Share This Post:






