ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ លើកំណាត់ផ្លូវចំនួន៤ខ្សែ ក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០២៣

    BY Khmernote Media December 29, 2022
    រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ លើកំណាត់ផ្លូវចំនួន៤ខ្សែ ក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០២៣

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរក្នុងឱកាសអបអរសាទរកម្មវិធីបុណ្យឆ្លងឆ្នាំសកល២០២២ ចូលឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាបនឹងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដូចខាងក្រោម៖

    -កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចមុខរោងកុន Major Cineplex ដល់ចំណុចប្រសព្វរវាង
    ផ្លូវលេខ១០ និងផ្លូវសុខសាន្ត។
    -កំណាត់ផ្លូវតំបន់ផាប់ស្ទើត ផ្សារចាស់ និងផ្លូវ ២ធ្នូ។
    -កំណាត់ផ្លូវ ពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីរង្វង់មូលស្ពានថ្មព្រះរាជដំណាក់ រហូតដល់ស្ពានវត្តរាជបូណ៌ ។
    -កំណាត់ផ្លូវមួយចំនួនទៀត តាមស្ថានភាពចរាចរជាក់ស្ដែង(ដូចមានក្នុងប្លង់ផែនទី)។ ដោយឡែក ចំពោះទីតាំងសម្រាប់ចំណតយានយន្ត គ្រប់ប្រភេទ សូមអានខ្លឹមសារក្នុងលិខិតដែលបានភ្ជាប់ជូនខាងក្រោម ។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់ អាជីវកម្មដ្ឋានគ្រប់ប្រភេទ ដែលមាននៅតាម តំបន់រៀបចំកម្មវិធីខាងលើ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដោយក្តីយោគយល់អធ្យាស្រ័យជាមួយគ្នានេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់សូមរកផ្លូវវៀងតាមការគួរ ៕

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    Share This Post: