ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ គ្រោះអគ្គិភ័យនៅកាស៊ីណូ Grand Diamonds City ជារឿងដែលគួរឱ្យសោកស្ដាយមួយដែលបានកើតនៅក្នុងចុងឆ្នាំនេះ

    BY Khmernote Media December 30, 2022
    សម្ដេចតេជោ ហ៊ុន សែន៖ គ្រោះអគ្គិភ័យនៅកាស៊ីណូ Grand Diamonds City ជារឿងដែលគួរឱ្យសោកស្ដាយមួយដែលបានកើតនៅក្នុងចុងឆ្នាំនេះ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងការចូលរួមរំលែកមរណៈទុក្ខជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូ Grand Diamonds City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នេះជារឿងដែលគួរឱ្យសោកស្ដាយមួយដែលបានកើតនៅក្នុងចុងឆ្នាំ២០២២នេះ។

    ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២២ នៅស្រុកទឹកឈូ ខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ចូលរួមមរណៈទុក្ខជាមួយជាមួយនឹងឧបទ្ទេវហេតុ ភ្លើងឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានមនុស្សស្លាប់ជាង ១០នាក់ និងរបួសរាប់សិបនាក់។

    ជាមួយនឹងការចូលរួមរំលែកមរណៈទុក្ខជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូ Grand Diamonds City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នេះជារឿងដែលគួរឱ្យសោកស្ដាយមួយដែលបានកើតនៅក្នុងចុងឆ្នាំ២០២២នេះ។

    ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២២ នៅស្រុកទឹកឈូ ខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ចូលរួមមរណៈទុក្ខជាមួយជាមួយនឹងឧបទ្ទេវហេតុ ភ្លើងឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានមនុស្សស្លាប់ជាង ១០នាក់ និងរបួសរាប់សិបនាក់។

    សម្ដេចតេជោក៏បានស្នើឱ្យរៀបចំជាបន្ទាន់នៅសណ្ដាប់ធ្នាប់ ដើម្បីបើកឱ្យដំណើរការនូវច្រកទ្វារប៉ោយប៉ែតឡើងវិញ ដែលជាច្រកទ្វារទេសចរណ៍ផង និងជាច្រកទ្វារដឹកទំនិញឆ្លងកាត់ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: