ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ, ដូសទី៥ កុមារអាយុ ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងដូសទី៦ ដល់មន្រ្តីជួរមុខនិងប្រជាជនទូទៅ

    BY Khmernote Media December 30, 2022
    ក្រសួងសុខាភិបាល ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ  ដល់ក្រោម៥ឆ្នាំ, ដូសទី៥ កុមារអាយុ ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងដូសទី៦ ដល់មន្រ្តីជួរមុខនិងប្រជាជនទូទៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ។

    បច្ចុប្បន្ននេះមានការផ្ទុះឡើងវិញនូវការឆ្លងវីរុសកូវីដ-១៩ នៅតាមបណ្ដាប្រទេសមួយ ចំនួនក្នុងតំបន់ក៏ដូចជានៅលើសាកលលោក។ ដើម្បីរក្សា និងបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ សំដៅ កាត់បន្ថយអត្រាឈឺធ្ងន់ និងការស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូម មន្ត្រីជួរមុខ អាជ្ញាធរមូលដ្ឋាន ប្រជាជនទូទៅ កម្មករ-កម្មការិនី យុវវ័យ រួមទាំងកុមារា-កុមារី ទូទាំងប្រទេសកម្ពុជា អញ្ជើញមកទទួលយកការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ ជាបន្តបន្ទាប់ដោយគោលការណ៍ស្ម័គ្រចិត្ត ទៅតាមក្រុមគោលដៅដូចខាងក្រោម៖

    –ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារមានអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ដែលមានគម្លាតចាប់ពី៣ ទៅ៦ ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣

    –ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់កុមារមានអាយុចាប់ពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមានគម្លាតចាប់ពី៣ ទៅ៦ខែ ឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤

    –ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ ជូនដល់មន្ត្រីរាជការជួរមុខ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ប្រជាជនទូទៅ កម្មករ-កម្មការិនី ដែលមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥

    –ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសបន្តបន្ទាប់មកទៀត សម្រាប់គ្រប់ក្រុមគោលដៅ នឹងត្រូវអនុវត្តការចាក់បែបជាទម្លាប់ធម្មតា (Routine. COVID-19) Vaccination) ដោយមានគម្លាតរយៈពេល៦ខែឡើងទៅ បន្ទាប់ពីបានចាក់ដូសចុងក្រោយ គោរពតាមគោលការណ៍ស្ម័គ្រចិត្ត ដូចការចាក់វ៉ាក់សាំងផ្ដាសាយធម្មតា ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: