ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតជប៉ុន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុអគ្គិភ័យនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត

    BY Naren December 30, 2022
    ស្ថានទូតជប៉ុន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុអគ្គិភ័យនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត

    អគ្គីភ័យឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond)និងកាស៊ីណូ Poipet Resort នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាហេតុការណ៍ដែលគួរឱ្យរន្ធត់ នៅចុងឆ្នាំ២០២២នេះ។ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក តានិណៃ អ៊ិឈិតុម៉ុភារធារីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសាររំលែកទុក្ខ ជាមួយនឹងខ្លឹមសារដូចខាងក្រោម៖

    «ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុអគ្គិភ័យនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត។ ក្នុងនាមស្ថានទូតជប៉ុន​ ខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ។ ខ្ញុំសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធជរងគ្រោះបានទៅកាន់សុគតិភព និងសូមឱ្យជនដែលរងរបួស សូមឆាប់ជាសះស្បើយ»។

    សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។ គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់៕

    Share This Post: