ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រតិបត្តិការបន្តចុះត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី៧ ខែមិថុនា បានចំនួន៨៥ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៦៦៥នាក់ គ្មាន លិខិតឆ្លងដែន៣៤នាក់

    BY SOMATEY June 8, 2026
    ប្រតិបត្តិការបន្តចុះត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី៧ ខែមិថុនា បានចំនួន៨៥ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៦៦៥នាក់ គ្មាន លិខិតឆ្លងដែន៣៤នាក់

    ភ្នំពេញ៖ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះក្រុមការងារ បានចុះត្រួត ពិនិ ត្យ ទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានចំនួន ៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៦៥នា ក់ (ស្រី ២៣២នា ក់ ) និងអ្នកគ្មាន លិខិតឆ្លងដែនចំនួន ៣៤នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ មិនបានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះទេ។

    នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី៨ខែមិថុនា ឆ្នាំ ២០២៦នេះ។

    លោកស្រី ដោ សម្ផស្ស បន្តថា៖ លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

    លោកស្រីអ្នកនាំពាក្យបានបន្តថា៖ ជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ សរុបចំនួន ១ទីតាំង មនុស្សចំនួន ១២នាក់ គិតជាថវិកាសរុបបានចំនួន ៤៨.០០០.០០០រៀល៕

    ប្រភព វិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay