ឱកាស! កងរាជអាវុធហត្ថលើផ្ទៃប្រទេស រៀបចំជ្រើសរើសក្របខ័ណ្ឌកងរាជអាវុធហត្ថ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ។

ប្រធានអនុគណៈកម្មការជ្រើសរើសបុគ្គលិក កងរាជអាវុធហត្ថ សូមជំរាបជូនដល់សិស្សានុសិស្ស និងយុវជនទាំងអស់ឱ្យបានជ្រាបថា៖ សម្រាប់បងប្អូនដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមទំនាក់ទំនងមកទទួលឯកសារ (ដោយមិនគិតប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ តាមអាស័យដ្ឋានដែលបុគ្គលនោះរស់នៅរៀងរាល់ម៉ោងធ្វើការតាមកាលបរិច្ឆេទដូចខាងក្រោម៖
– ចែកពាក្យ៖ ចាប់ពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
– ទទួលពាក្យ៖ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
• បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ត្រូវមានលក្ខណៈសម្បត្តិ និងលក្ខខណ្ឌកំណត់ដូចតទៅ៖
1. សញ្ជាតិខ្មែរ ភេទ ប្រុស (នៅលីវ)
2. អាយុ 18 ដប់ប្រាំបី) ដល់ 25 ឆ្នាំ – គិតត្រឹមថ្ងៃដាក់ពាក្យ
3. ត្រូវមានកាយសម្បទា និងសុខភាពល្អ
4. មិនធ្លាបត្រូវបានតុលាការផ្ដន្ទាទោស
5. មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
6. កម្ពស់ចាប់ពី ១.៧០ ម៉ែត្រ (មួយម៉ែត្រចិតសិប) ឡើងទៅ
7. ត្រូវឆ្លងកាត់ការ ត្រួតពិនិត្យ លក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព ៕

