ព្រឹទ្ធសភា សម្រេចប្រគល់ភារកិច្ចជូនគណៈកម្មការទី៩របស់ខ្លួន ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចប្រគល់ភារកិច្ចជូនទៅគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ រួចនាំយោបល់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងសម័យប្រជុំព្រឹទ្ធសភា។ នេះបើយោងតាមប្រភពព័ត៌មានក្នុងបណ្តាញសង្គមការងារផ្លូវការព្រឹទ្ធសភា នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ។

គួរជម្រាបជូនថា សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីផ្លូវថ្នល់ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា លើកមកពិនិត្យសម្រេចនាព្រឹកនេះ តបតាមសំណើររបស់រដ្ឋសភាជាតិ៕


ប្រភព៖ ក្រសួងព័ត៌មាន