ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១០ ខែមករា អាចនឹងមានភ្លៀងធ្លាក់ដោយអន្លើ ជាពិសេសនៅតំបន់សមុទ្រ អាចមានខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ

    BY Khmernote Media January 3, 2023
    សូមប្រយ័ត្ន! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១០ ខែមករា អាចនឹងមានភ្លៀងធ្លាក់ដោយអន្លើ ជាពិសេសនៅតំបន់សមុទ្រ អាចមានខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យជ្រាប៖

    ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលដូចតទៅ៖
    – ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង ។
    – ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១-តំបន់ទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
    – នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។

    ២-តំបន់ខ្ពង់រាប៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C
    – នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។

    ៣-តំបន់មាត់សមុទ្រ ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    -សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
    – នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: