រដ្ឋបាលខណ្ឌទួលគោក លើកលែងការបង់តម្លៃសេវាលើការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្នបាក់ឌុប និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ ២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្តីពីការលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ ២០២២ របស់រដ្ឋបាលខណ្ឌទួលគោក ។

រដ្ឋបាលខណ្ឌទួលគោក សម្រេចលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០២២ ។
ដីកានេះមានសុពលភាពអនុវត្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣ ។ រាល់ដីការបស់ក្រុមប្រឹក្សាខណ្ឌទួលគោក ពាក់ព័ន្ធលើតម្លៃសេវាបញ្ជាក់សញ្ញាបត្រ ហើយបើមានខ្លឹមសារ ផ្ទុយពីដីកានេះត្រូវចាត់ទុកជានិរាករណ៍។ គណៈអភិបាល នាយករដ្ឋបាល និងអង្គភាពនានា នៃរដ្ឋបាលខណ្ឌទួលគោក ត្រូវទទួលបន្ទុកអនុវត្តដីកានេះ ចាប់ពីថ្ងៃចុះហត្ថលេខតទៅ ៕

ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក