ច្រើនណាស់! មន្ត្រីជំនាញ ដុតកម្ទេចចោលផលិតផលបារីអេឡិចត្រូនិកE-Cigarette ចំនួន ៧,២០០ប្រអប់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងទីលានចាក់សម្រាមខណ្ឌដង្កោ បាននាំយកផលិតផលបារីអេឡិចត្រូនិក(E-Cigarette) ចំនួន២៨៨កាតុង ស្មើនឹង ៧,២០០ប្រអប់ ទៅធ្វើការបំផ្លាញចោលនៅទីលានចាក់សម្រាមខណ្ឌដង្កោរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក(E-Cigarette)ទាំងនោះ ត្រូវបានដកហូតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីតាំងស្តុកទុកចែកចាយមួយកន្លែង ដោយយោងតាមដីការសម្រេចរឹបអូសចាប់យកវត្ថុតាងទៅបំផ្លាញចោលលេខ០១៤ របស់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដបូងរាជធានីភ្នំពេញ ៕









ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF