ព័ត៌មានជាតិ
ករណីក្រុមក្មេងទំនើងបង្កភាពអនាធិបតេយ្យ អភិបាលខណ្ឌមានជ័យ បញ្ជាក់ថា បានដឹកនាំកម្លាំងចុះដល់ទីតាំង និងតាមចាប់បានជនបង្កទាំងអស់ហើយនៅមុននេះបន្តិច (មានវីដេអូ)
BY Khmernote Media
January 3, 2023
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីក្រុមក្មេងទំនើងប្រដាប់ដោយដំបង និងកាំបិត បង្កភាពអនាធិបតេយ្យ ដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៤ និង៣០ទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ក្រោយកើតហេតុ លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមមុននេះបន្តិចបានឲ្យដឹងថា៖ «ក្រោយពីទទួលបានព័ត៌មានតាមហ្វេសប៊ុកមក ខ្ញុំបានដឹកនាំកម្លាំងចុះដល់ទីតាំងនិងតាមចាប់បានជនបង្កទាំងអស់ហើយនៅមុននេះបន្តិច សូមបងប្អូនជូនជ្រាប»៕

