ព័ត៌មានជាតិ
រដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា បងប្អូនមកលេងកម្សាន្តនៅតាមឆ្នេរ អាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារបាន គឺមិនមានការបង់ប្រាក់នោះទេ
BY Khmernote Media
January 4, 2023
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំពោះការមកលេងកម្សាន្តនៅតាមឆ្នេរ គឺមិនមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។

សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ក៏មានករណីជនឆ្លៀតឱកាសជួលតុកៅអីលើឆ្នេរសាធារណៈតម្លៃ ២០ដុល្លារ ក្នុងថ្ងៃឆ្លងឆ្នាំសកល ដោយរដ្ឋបាល បានបញ្ជាក់ថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ ករណីបងប្អូនជួបប្រទះការទារលុយកាក់ សូមទាក់ទងក្រុមការងារ៖ 096 723 6600 សូមអរគុណ ៕






ប្រភព៖ រដ្ឋបាលក្រុងព្រះសីហនុ Administration of Preah Sihanouk Municipality