ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ចេញសេចក្ដីណែនាំ ស្ដីពីនីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ

    BY Khmernote Media January 5, 2023
    រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ចេញសេចក្ដីណែនាំ ស្ដីពីនីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំ ស្តីពីនីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។

    កន្លងមក ក្រសួងយុត្តិធម៌បានកត់សម្គាល់ឃើញថា ចៅក្រម និងព្រះរាជអាជ្ញា នៅតាម សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឱ្យក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ដោយអនុវត្តទៅតាមបទប្បញ្ញត្តិនៃក្រមនីតិវិធី ព្រហ្មទណ្ឌ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ជាពិសេស ដើម្បីស្រាវជ្រាវស្វែងរកការពិត និងផ្តល់ យុត្តិធម៌តាមផ្លូវច្បាប់ជូនភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

    ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ការអនុវត្តនូវកិច្ចនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ នៅ មិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសំណូមពរនៃស្ថានភាពពិសេសដោយឡែកជាក់ស្ដែងមួយចំនួន នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ជាពិសេស ចំពោះភាគីជនរងគ្រោះជាអនីតិជន ដែលប្រការនេះ មិនត្រឹមតែ អាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃដំណើរការស្វែងរកការពិតនៅក្នុងរឿងក្ដីប៉ុណ្ណោះទេ ប៉ុន្តែក៏អាច ធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជនរងគ្រោះជាអនីតិជន ដែលត្រូវបានការពារដោយច្បាប់ ជាតិផង និងច្បាប់អន្តរជាតិផង។

    ក្នុងន័យនេះ ដើម្បីធានាដំណើរការល្អប្រសើរនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ទាំងលើប្រសិទ្ធភាពនៃ ការស្រាវជ្រាវស្វែងរកការពិតស្របតាមបទប្បញ្ញត្តិផ្នែកនីតិវិធីព្រហ្មទណ្ឌផង ទាំងលើការការពារឧត្ដម ប្រយោជន៍របស់ជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងផង, ក្រសួងយុត្តិធម៌សូមធ្វើការណែនាំអំពី នីតិវិធីចាំបាច់មួយចំនួន ដែលត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អសម្រាប់ជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌ ដូចខាងក្រោម៖

    ប្រភព៖ ក្រសួងយុត្តិធម៌ Ministry of Justice

    Share This Post: