ព័ត៌មានជាតិ
រដ្ឋបាលក្រុងព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ប្រកបអាជីវកម្ម ឬចតយាន្តយន្ត និងទុកដាក់សម្ភារផ្សេងៗ លើចិញ្ចើមផ្លូវក្រានីត ដែលអាចធ្វើឱ្យបាក់បែក ប្រេះស្រាំថ្ម និងប៉ះពាល់សោភ័ណភាពទីក្រុង
BY Khmernote Media
January 5, 2023
ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនបញ្ឈប់យកចិញ្ចើមផ្លូវក្រានីតធ្វើជាកន្លែងប្រកបអាជីវកម្ម ឬចតយាន្តយន្ត និងទុកដាក់សម្ភារផ្សេងៗ ដែលសកម្មភាពទាំងនេះធ្វើឱ្យបាក់បែក ប្រេះស្រាំថ្មក្រានីត បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់សោភ័ណភាពទីក្រុង។

ចិញ្ចើមផ្លូវក្រាលថ្មក្រានីត ដែលគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ បានស្ថាបនាឡើងគឺសម្រាប់តែអ្នកធ្វើដំណើរដោយថ្មើរជើង ដើរ ឬរត់ហាត់កីឡា រទេះជនពិការ ជិះកង់(តាមដងផ្លូវមួយចំនួន) និងដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈ៕
