កម្ពុជា ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ខណៈរដ្ឋាភិបាលចិននឹងបើកប្រទេសឡើងវិញនៅថ្ងៃទី៨ ខែមករាខាងមុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅទេសចរចិន ខណៈរដ្ឋាភិបាលចិននឹងបើកប្រទេសឡើងវិញនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ គឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។

ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង ពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភា្ជប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេស គឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាព ខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។ មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥ លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ ប្រមាណ ២៥៨ប៊ីលានដុល្លារ ស្មើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ ទ្រីលានដុល្លារ)។
ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី០២ ខែមករា កន្លងទៅនេះ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង អនុវត្តយ៉ាងខ្ជាប់ខ្លួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ២០២២ កន្លងមក នៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។
សូមប្រកាសបញ្ជាក់ជូនថា កម្ពុជា ជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារ កម្ពុជា ជាប្រទេសដែលបានទទួលនូវការវាយតម្ភពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការផ្ត ល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងមូសមូលដ្ឋាន និងដួសជំរុញ ច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហ គមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច-សង្គម មុនគេក្នុងតំបន់ ដោយបាន ប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី”។


