សម្តេចតេជោ ហ៊ុន សែន សម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។

រដ្ឋាភិបាលកម្ពុជា សម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយអនុលោមតាមមាត្រា ១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖
១- ខេត្តកណ្តាល
-ក្រុង អរិយក្សត្រ មានចំនួនគណៈអភិបាល ៧នាក់
-ក្រុង សំពៅពូន -ដ- ៧នាក់ ។
២-ខេត្តកំពង់ស្ពឺ
-ក្រុង ឧដុង្គម៉ែជ័យ មានចំនួនគណៈអភិបាល ៧នាក់
-ស្រុក សាមគ្គីមុនីជ័យ -ដ- ៧នាក់។
៣- ខេត្តក្រចេះ
-ស្រុក អូរគ្រៀងសែនជ័យ មានចំនួនគណៈអភិបាល ៧នាក់។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

