ឆ្លងចរន្តអគិ្គសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង ខូចខាតដល់រថយន្ត ម៉ូតូ និងកង់សរុបចំនួន៤គ្រឿង ក្នុងខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ បានឱ្យដឹងថា នៅវេលាម៉ោង ០១៖៤០ នាទី រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅផ្ទះលេខ១៣២ ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះ មៀឃ ធី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ដូរ។

– ប្រភេទសំណង់: ថ្មបេតុង ទំហំ ០៦ម៉ែត្រx២៨ម៉ែត្រ ។
– មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។
– ខូចខាតសម្ភារ ឆេះខូចខាតសម្ភាររថយន្តចំនួន ០១ គ្រឿង ម៉ូតូចំនួន ០៣ គ្រឿង កង់ចំនួន ០១ គ្រឿង សម្ភារលក់ដូរចាប់ហួយមួយចំនួននឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើរនឹង ០៨ ម៉ែត្រគូប ។
– រថយន្តសាលាខណ្ឌច្បារអំពៅ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្តស្មើរ ០៤ ម៉ែត្រគូប ។
– រថយន្ត បុរីប៉ងហួត ០១ គ្រឿង ប្រើប្រាសទឹកអស់ ០១ រថយន្តស្មើរ ០៤ ម៉ែត្រគូប ។
– ពន្លត់ចប់ នៅវេលាម៉ោង ០២៖៣៥ នាទី រំលងអធ្រាត្រ នាថ្ងៃ ខែ ឆ្នាំ ដដែល ៕






ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ