លេចធ្លាយអេក្រង់មុខ OnePlus 7 អត់មានក្បាលឆក អត់មានប្រជ្រុយបង្កប់កាមេរ៉ា និងមានអេក្រង់ពេញដល់គ្រប់គែមតែម្តង
- January 16, 2019
រូបភាពមួបានលេចឡើងកាលពីចុងសប្ដាហ៍មុន ដោយគ្រប់គ្នាបានធ្វើការសន្តិដ្ឋានថាជា OnePlus 7 ដែលគេបានយកទៅដាក់ទន្ទឹមគ្នាជាមួយនឹង OnePlus 6T ។ ក្នុងរូបភាពបានបង្ហាញពីអេក្រង់របស់ OnePlus 7 មានទំហំធំ គែមស្ដើង និងគ្មានក្បាលឆកទៀតនោះទេ ។ សំនួរជាច្រើនក៏បានលើកឡើងថា បើសិនជា OnePlus 7 មានគែមស្ដើង ហើយគ្មានក្បាលឆក គ្មានប្រជ្រុយ តើអាចទេដែលវានឹងប្រើប្រាស់បច្ចេកវិទ្យាហូត ដើម្បីបើកកាមេរ៉ាមុខ ដូចជាមុខាងារស្កេនមុខ ដូចជា OPPO FIND X ដែរទេ ?
តែយ៉ាងណានោះ គ្រប់គ្នាមិនទាន់ហ៊ានប្រាកដថា វាអាចនឹងហូតបានដូច OPPO FIND X នោះទេ ព្រោះវាគ្រាន់តែជារូបភាពបែកធ្លាយដំបូងតែប៉ុណ្ណោះ ហើយក៏មានមតិខ្លះបាននិយាយថា OnePlus អាចនឹងហក់ទៅប្រើប្រាស់ប្រជ្រុយលើអេក្រង់ដូចគេវិញដែរនោះ ព្រោះថាបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនកំពុងតែប្រណាំងគ្នាដាក់ប្រជ្រុយនៅលើអេក្រង់ ជំនួសក្បាលឆកវិញ។ ពេលខ្លះរូបភាពដែលបានបែកធ្លាយមកលើកដំបូងវាអាចគ្រាន់តែជាគំរូស្មាតហ្វូនសាកល្បងតែប៉ុណ្ណោះ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidauthority
- Share This Post:






