ខ្មែរណូត

ស្វែងរក

  • PR

    បុរី ឡាក់ឃី វ័ន គម្រោង 217 ផ្តល់ជូននូវការរស់នៅមានលាភសំណាង

    BY Naren January 9, 2023
    បុរី ឡាក់ឃី វ័ន គម្រោង 217 ផ្តល់ជូននូវការរស់នៅមានលាភសំណាង

    ថ្មីៗនេះ បុរី​ ឡាក់​ឃី ​វ័ន គម្រោង​217 បានប្តូររូបសញ្ញាឡូហ្គោ​របស់​ខ្លួនជាមួយនឹងរូបរាងថ្មីទាំងស្រុង។ ចំណែកពាក្យស្លោកក៏បានប្តូរទៅជា «ការរស់នៅមានលាភសំណាង» ដែលមានន័យថា ជាការបន្ថែមនូវលាភសំណាងជូនអតិថិជន លើសពីការរស់នៅធម្មតា។ ការរស់នៅដែលមានភាពសុខដុមរមនានៃ​ក្រុមគ្រួសារ គឺនៅក្នុងផ្ទះមួយដែលមានការរចនាយ៉ាងល្អប្រ​កប​ដោយ​ប្រណិតភាព​ដ៏អស្ចារ្យបំផុតសម្រាប់​ការ​រស់នៅ និង​មាន​លាភ​សំណាង។

    ​​ការ​ផ្លាស់​ប្តូររូបរាងថ្មីនៃរូបសញ្ញាឡូហ្គោ​នេះ​ គឺ​មានការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​​ពី​មហា​ជន​ជា​ច្រើន​ ហើយ​ស្របពេល​​គ្នា​នេះ​ដែរ​ បុរី​ ឡាក់ឃី វ័ន​ គម្រោង​217 នឹង​បើក​សម្ពោធ​ផ្ទះ​គំរូ​ពិត នៅក្នុង «កម្ម​វិធី​ទិញ​ផ្ទះ​បាន​មាស​ 10 តម្លឹង» ដែលផ្តល់ជូន​​លាភ​សំណាង​ជា​ច្រើន​សន្ធឹក​សន្ធាប់តាមរយៈប្រូម៉ូសិនដ៏អស្ចារ្យ​ដូចជា៖

    • មាស​ 10 តម្លឹង
    • អាំង​ប៉ាវ​ $5,000
    • បង្វិល​កង​យក​រង្វាន់​មានតម្លៃ​ជាច្រើន ​
    • រំលស់​ឥត​ការ​ប្រាក់​($399 /ខែ)

    *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

    ហេតុអ្វីនេះគឺជាប្រូម៉ូសិនដ៏អស្ចារ្យ? ហេតុផលនោះគឺ៖

    ផ្ទះអាជីវកម្មតម្លៃត្រឹម $128,000។ បន្ទាប់ពីប្រូម៉ូសិនអស្ចារ្យ ទោះជ្រើសរើសគោលការណ៍ណាមួយក៏ដោយ ក៏នៅតែចំណេញលើសលប់៖

    1. គោលការណ៍បង់ផ្តាច់ ថ្លៃផ្ទះនៅសល់ $108,000 និងឱកាសបង្វិលកងរង្វាន់ទឹកប្រាក់រហូតដល់ជាង $1,000
    2. គោលការណ៍បង់ $399/ខែ ថ្លៃផ្ទះនៅសល់ $123,000 បង់ប្រចាំខែត្រឹម $399/ខែ និងឱកាសបង្វិលកងរង្វាន់ទឹកប្រាក់រហូតដល់ជាង $1,000

    បន្ទាប់ពីកម្មវិធីសម្ពោធ ថ្លៃផ្ទះអាជីវកម្មនេះនឹងកើនឡើងដល់ $133,000 (កើនថ្លៃ $5,000)

    កម្មវិធី​ដ៏​ពិសេស​នេះ​ នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃ​សៅរ៍ – អាទិត្យ​ ទី​14 -15 ខែ​មករា ឆ្នាំ​2023 ចាប់​ពី​ម៉ោង​ 7:30 ព្រឹក រហូតដល់ ​ម៉ោង​ 5:00 ល្ងាច ហើយ​​សាធារណៈ​ជនអាច​​អញ្ជើញ​ចូល​រួម​ដោយ​សេរី។

    អគ្គនាយករបស់ បុរី ឡាក់​ឃី ​វ័ន បាន​មានប្រសាសន៍ថា៖ «នេះគឺ​ជាពេលវេលាដ៏គួរឱ្យរំភើបមួយសម្រាប់ពួកយើង ដោយសារយើងសង្កេត​ឃើញការ​ផ្លាស់​ប្តូរ​រូបសញ្ញាឡូហ្គោ និង​រចនា​បទ​បន្ថែម​នេះ បានផ្តល់ជូននៅលាភសំណាង និងភាពសុខដុមរមនាក្នុងជីវិតក្រុម​គ្រួសារ ជាមួយនឹងផ្ទះដែលរចនាម៉ូត​យ៉ាងល្អ និងមាន​គុណភាពខ្ពស់ ប៉ុន្តែមានតម្លៃនៅតែ​សមរម្យ​ដដែល»។

    តម្លៃសមរម្យ ជាមួយ​ការ​រចនា​​ល្អបំផុត នៃផ្ទះអា​ជីវកម្ម​ មានតម្លៃចាប់ពី $128,000។ ការ​ផ្តល់ជូនសម្រាប់​ក្រុម​គ្រួសារវ័យក្មេង​ដើម្បីភាព​រីកចម្រើន និង​អ្នកចាប់ផ្តើមអាជីវកម្មខ្នាតតូច និងធំទាំង​អស់​នៅក្នុង​សហគមន៍​​ប្រកប​ដោយ​ការ​រស់​នៅ​មាន​លាភ​សំណាង។ ផ្ទះ​នីមួយៗត្រូវបានសាងសង់ឡើងដោយប្រើតែសម្ភារៈដែលមានគុណភាពល្អបំផុតក្នុង​គោល​ដៅ​មួយ​គឺ​ ចង់បាន​អោយ​ឱ្យមាន​ការ​ប្រើប្រាស់បានយូរអង្វែង​ និង​ត​កូន​ត​ចៅ។

    ទីតាំងបុរីស្ថិតនៅក្នុងតំបន់ទីប្រជុំជន៖
    🌳ស្ថិតនៅលើផ្លូវធំ 217
    🌳ក្បែរផ្សារព្រែកជ្រៃ
    🌳7នាទី ពីផ្សារទំនើបអ៉ីអន3
    ក្លាយ​ជា​ម្ចាស់​ផ្ទះ​ដំបូងគេ​ឥឡូវ​នេះ ៖ 098 225 323 / 089 323 523

    Share This Post: