ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យ លេបត្របាក់ឃ្លាំងលក់រថយន្តមួយកន្លែង បណ្ដាលឱ្យខូចខាតរថយន្តចំនួន ៣គ្រឿង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក

    BY Khmernote Media January 10, 2023
    អគ្គិភ័យ លេបត្របាក់ឃ្លាំងលក់រថយន្តមួយកន្លែង បណ្ដាលឱ្យខូចខាតរថយន្តចំនួន ៣គ្រឿង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់​លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៥ និង០០នាទីព្រឹក មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងនៅចំណុចផ្លូវ១៨២ (ផ្លូវទេព ផន) ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានបណ្ដាលឱ្យឆាបឆេះឃ្លាំងលក់រថយន្តមួយកន្លែង បណ្ដាលឱ្យខូចខាត រថយន្ត ០៣ គ្រឿង ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី។

    ដោយមានកិច្ចអន្តរាគមន៍ពី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ សហការជាមួយ នគរបាលការិយាល័យនគរបាលពន្លត់ បង្ការនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានពន្លត់ឱ្យរលត់វិញ នៅវេលាម៉ោង០៥ និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៦ គ្រឿង ដោយឡែកក្នុងហេតុការណ៍ខាងលើនេះ ពុំបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ឬរងរបួសដល់មនុស្សណាម្នាក់ឡើយ៕

    ប្រភព៖ លោក ជា ពិសី – Chea Pisey

    Share This Post: