បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្រអាចបញ្ឈប់ការរីករាលដាលនៃកោសិកាមហារីកសុដន់បាន ដោយបំលែងវាឱ្យទៅជាកោសិកាខ្លាញ់គ្មានគ្រោះថ្នាក់

BY
autoadmin
January 16, 2019

ក្រុមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Basel នៃប្រទេសស្វ៊ីស បានរកឃើញនូវវិធី ដែលអាចបញ្ឈប់ការរីករាលដាលកោសិកាមហារីកសុដន់បាន ដោយបំលែងវាឱ្យទៅជាកោសិកាខ្លាញ់គ្មានគ្រោះថ្នាក់។ កោសិកាមហារីកអាចសម្របខ្លួន និងរីករាលដាលតាមវិធីណាមួយជាក់លាក់ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយក្រុមនោះ អាចបញ្ឈប់ការរីករាលដាលរបស់វាដោយទាញបានផលប្រយោជន៍ពីការធ្វើតេស្តយ៉ាងជោគជ័យមួយនៅលើសត្វកណ្ដុរ។

ការស្រាវជ្រាវនេះត្រូវបានគេធ្វើឡើងដោយរួមបញ្ចូលឱសថទឹកនោមផ្អែម និងឱសថមហារីកឱ្យធ្វើការរួមគ្នា ដើម្បីផ្លាស់ប្តូរកោសិកាមហារីកសុដន់ទៅជាខ្លាញ់ និងបញ្ឈប់ការរីករាលដាលរបស់វាឱ្យត្រឡប់ទៅជាកោសិកាមហារីកវិញ។ ក្រុមអ្នកស្រាវជ្រាវនៅ សង្ឃឹមថាដំណើរការនេះនឹងលឿនជាងមុន ដោយសារតែថ្នាំទាំងពីរនេះត្រូវបានអនុម័តដោយ FDA រួចហើយ។ ជំងឺមហារីកសុដន់គឺជារឿងទូទៅបំផុតសម្រាប់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលជាមធ្យមមានមនុស្សប្រមាណ ១៥០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញក្នុងមួយថ្ងៃៗ៕

អត្ថបទ៖ លីដា
ប្រភព៖​ dailymail

Share This Post: