ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្ទះលក់ធ្យូងទើបនឹងដឹកធ្យូងចូលបានមួយថ្ងៃ លុះយប់ឡើងក៏មានអណ្តាតភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលជាខ្លាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១

    BY Khmernote Media January 12, 2023
    ផ្ទះលក់ធ្យូងទើបនឹងដឹកធ្យូងចូលបានមួយថ្ងៃ លុះយប់ឡើងក៏មានអណ្តាតភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលជាខ្លាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សំលេងរថយន្តពន្លត់អគ្គិភ័យនៅម៉ោង៤ ជិតភ្លឺចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ភ្លើងឆេះ នៅវេលាម៉ោង៤៖២០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

    ហេតុការណ៍អគ្គិភ័យ បានឆាប់ឆេះផ្ទះលក់ធ្យូង ស្ថិតនៅចំណុចផ្ទះលេខ៩A ក្រុម១២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងហេតុការណ៍នោះដែរ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ និងលោក ដុះ គឹមឈី ចៅសង្កាត់រងទី១ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ និងមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុប៣គ្រឿង និងរថយន្តពន្លត់ក្រុមហ៊ុនខ្មែរប្រូវឺរី០១គ្រឿង បានជួយអន្តរាគមន៍ បាញ់ពន្លត់អស់ចំនួន០២គ្រឿងរបស់កងរាជអាវុធហត្ថ និងបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០៧បំពង់ កម្លាំងចូលរួម សរុប២៥នាក់ សូមបញ្ជាក់ជូន នៅក្នុងករណីនេះ មិនបណ្តាលឲ្យ ខូចខាតទ្រព្យសម្បត្តិ ឬផ្ទះសំបែង នោះទេ៕

    ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

    Share This Post: