ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យ ឆាបឆេះឃ្លាំងរថយន្តមួយកន្លែង បណ្ដាលឱ្យខូចខាតរថយន្តចំនួន ០២ គ្រឿង នៅចំណុចឡានដឹកដីភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២

    BY Khmernote Media January 12, 2023
    អគ្គិភ័យ ឆាបឆេះឃ្លាំងរថយន្តមួយកន្លែង បណ្ដាលឱ្យខូចខាតរថយន្តចំនួន ០២ គ្រឿង នៅចំណុចឡានដឹកដីភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅវេលាម៉ោង ១២៖០០ នាទី រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះរថយន្តមួយកន្លែងបានកើតឡើងនៅចំណុចឡានដឹកដី ផ្លូវលេខ៩០BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សុខ ស្រីពេជ្រ ភេទ ស្រី អាយុ ២៣ឆាំ្ន មុខរបរ ម្ចាស់ឃ្លាំងរថយន្តដឹកដី។

    + មូលហេតុ៖ បណ្ដាលមកពីឆ្លងក្បាលអាគុយរថយន្តបង្កជាអគ្គិភ័យតែម្តង។
    – ប្រភេទសំណង់៖ ឃ្លាំងដាក់រថយន្ត ទំហំ ៩ម៉ែត្រ X ២០ម៉ែត្រ ។
    – ខូចខាតសម្ភារ៖ ឆេះរថយន្តចំនួន ០២ គ្រឿង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
    – ស្លាប់មនុស្ស : គ្មាន ។
    – របួសមនុស្ស: គ្មាន ។

    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យអស់ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើរនឹង ១៤ ម៉ែត្រគូប ។
    – ពន្លត់ចប់៖ នៅវេលាម៉ោង ១២:២៥ នាទី រំលងអាធ្រាត្រ នាថ្ងៃខែឆ្នាំដដែល ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: