ព័ត៌មានជាតិ
ជនសង្ស័យជាលោកសង្ឃក្លែងក្លាយចំនួន ៧នាក់ និងអ្នកបើកបររថយន្តម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
BY Khmernote Media
January 14, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទីព្រឹក ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យជាលោកសង្ឃក្លែងក្លាយចំនួន០៧នាក់ និងអ្នកបើកបររថយន្ត ចំនួន០១នាក់។

វត្ថុតាំងដកហូតរួមមាន៖ បាតសំរាប់បិណ្ឌដាក់បាយ ចំនួន០៧គ្រឿង,ស្បង់ចីវរមួយចំនួន និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ