ដំណឹងល្អ! Drone ម៉ូដែល Mavic បញ្ចុះតម្លៃកប់ស៊េរីតែម្ដងនៅសល់ត្រឹមតែ…
- March 6, 2018
កាលពីពេលថ្មីៗនេះ ផលិតផល Drone ស្ដង់ដារដែលមានទម្ងន់ស្រាល តូច ងាយយកតាមខ្លួន និងគុណភាពខ្ពស់របស់ក្រុមហ៊ុន DJI គឺ Mavic បានទម្លាក់តម្លៃមកសល់ត្រឹម $769 ប៉ុណ្ណោះ។ ជាការពិតណាស់ យោងតាមតម្លៃប៉ុណ្ណេះ គឺទាបបំផុតហើយក្នុងប្រវត្តិសាស្ត្រ ពោលគឺសម្រាប់តម្លៃពេញគឺ $999 ឯណោះ ដែលនេះគឺជាការបញ្ចុះតម្លៃរហូតដល់ 23%។

គួរបញ្ជាក់ផងដែរថា Mavic ត្រូវបានក្រុមហ៊ុនសម្រេចដាក់លក់តាំងពីឆ្នាំ2016 មកម្លេះ ហើយគេហទំព័រ The Verge បានផ្ដល់ពិន្ទុដល់ផលិតផលនេះ 9.5 ដោយពឹងផ្អែកលើចម្ងាយ ថាមពលថ្ម និងមុខងារ។ អ្វីដែលពិសេសបំផុត គឺ Drone នេះមានទំហំតូចដែលស្ទើរតែឲ្យអ្នកប្រើប្រាស់អាចដាក់ចូលហោប៉ៅបាន។
ទោះជាយ៉ាងណា ម៉ូដែល Mavic មានសមត្ថភាពខ្ពស់ជាងម៉ូដែល Spark ដែលត្រូវបានដាក់លក់លើគេហទំព័រ Amazon ក្នុងតម្លៃ $339 (តម្លៃបញ្ចុះរួចហើយ) ហើយក៏មិនចាញ់ម៉ូដែលកំពូល Phantom 4 Pro ប៉ុន្មានដែរ ដែលមានតម្លៃប្រមាណជា $1,499។
ប្រភព៖ theverge
- Share This Post:












