PR

ECCO ម៉ាកយីហោស្បែកជើង និងផលិតផលស្បែកលំដាប់កំពូលរបស់ពិភពលោក កំពុងបោះពួយជំហ៊ានទៅមុខនៅក្នុងទីផ្សារកម្ពុជា

BY
Naren
January 17, 2023

ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២៖ ECCO ម៉ាកស្បែកជើងលំដាប់ពិភពលោករបស់ដាណឺម៉ាក ជាម៉ាក ឈានមុខគេមួយក្នុងពិភពលោកដែលបានរួមបញ្ជូលគ្នានូវរចនាបទម៉ូតលំដាប់កំពូលៗ និងស្បែកជើងដ៏ប្រណិតប្រកបដោយផាសុខភាព។ ភាពជោគជ័យរបស់ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយសារផលិតផលដែលមានភាពល្អឥតខ្ចោះ និងស្បែកដែលមានគុណភាពខ្ពស់។

ជាមួយនឹងបទពិសោធន៍នៃការលក់ជាច្រើនទសវត្សរ៍ព្រមទាំងការអនុវត្តយុទ្ធសាស្ត្រទីផ្សារដ៏ល្អបំផុត ប្រ៊េនម៉ាក ECCO បានសម្រេចចិត្តពង្រីកសាខាចំនួន២បន្ថែមទៀត រួមមាននៅ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លជាន់ទី១ និង នៅផ្សារទំនើប អ៊ីអន ម៉លមានជ័យ នៅជាន់ផ្ទាល់ដី ក្រោយពីបានបើកទីតាំងដំបូងក្នុងព្រះរាជណាចក្រកម្ពុជានៅផ្សារទំនើប អ៊ីអន ម៉លភ្នំពេញ ដោយជោគជ័យនៅដើមឆ្នាំ២០២០។

ហាង ECCO ប្រចាំប្រទេសកម្ពុជាមួយនេះ បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនគ្រប់ម៉តូដែលសុទ្ធសឹងតែជាម៉ូតសម្រិតសម្រាំងឱ្យត្រូវនឹងចំណង់ចំណូលចិត្ត និងបរិបទនៃការនិយមស្លៀកពាក់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដែលរួមមានស្បែកជើងសម្រាប់ចូលរួមពិធីផ្លូវការនានា។ សម្រាប់បងប្អូនដែលជាបុគ្គលិកការិយាល័យ និងស្បែកជើងប៉ាតាសម្រាប់បងប្អូនដែលនិយមស្លៀកពាក់បែបសាមញ្ញៗដើម្បីបំពេញតម្រូវការសកម្មភាពប្រចាំថ្ងៃ។

ទីតាំងហាង និងគោលគំនិតនេះត្រូវបានលើកឡើងជាពិសេសសម្រាប់ផ្តល់ជូននូវរសជាតិថ្មីចំពោះការរៀបចំខ្លួនស្លៀកពាក់លេងស្ទាយបែបថ្មីក្នុងស្រុកសម្របតាមផលិតផលដ៏ប្រណិតរបស់ ECCO ដែលសាកសមបំផុតចំពោះបងប្អូនសុភាពបុរស និងសុភាពនារីគ្រប់រូប។ បន្ថែមពីនេះទៀតហាងនេះក៏មានទីធ្លាធំទូលាយស្រឡះភ្នែកជាមួយនឹងពន្លឺភ្លឺច្បាស់មានកន្លែងអង្គុយលរស្បែកជើងគ្រប់ជ្រុងនៃហាង និងមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ប្រកបដោយផាសុខភាព ហើយបានរួមបញ្ចូលគ្នាជាមួយនឹងលក្ខណៈនិមិត្តសញ្ញាដែលសមស្របនឹងស្មារតីនៃស្បែកជើងរបស់ប្រ៊េន ECCO។

ដោយផ្អែកលើទិន្នន័យទទួលបានពីហាង ECCO នៅផ្សារទំនើបអ៉ីអនម៉លភ្នំពេញ បានឱ្យដឹងថាមានអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកចំនួនរាប់ពាន់នាក់ក្នុងមួយខែៗបានដើរចូលទៅកាន់ហាង ECCO ដើម្បីរកមើលជម្រើសដែលពួកគាត់ស្រលាញ់ ហើយក្នុងចំណោមនោះមានចំនួនប្រមាណជា៥០% បានសម្រេចចិត្តទិញភ្លាមៗតែម្តងដោយយោងតាមការមើលឃើញពីគុណភាពដ៏ប្រណិតរបស់ស្បែកជើងបន្ទាប់ពីពួកគាត់បានប៉ះកាន់មើលយ៉ាងល្អិតល្អន់ហើយនោះ។

នៅឆ្នាំ២០២១នេះ ទិន្នន័យបង្ហាញថា កំណើននៃការលក់របស់ហាងមួយនេះបានកើនឡើងរហូតដល់៥០% បើប្រៀបធៀនទៅនឹងទិន្នន័យកាលពីឆ្នាំមុនគឺនៅក្នុងឆ្នាំ២០២០ បើទោះបីជាមានការរីករាតត្បាតនៃជំងឺកូវីដក៏ដោយ។ ហើយផលិតផលដែលលក់ដាច់បំផុតរបស់ពួកគេនោះមានដូចជាស្បែកជើងសម្រាប់អ្នកធ្វើការក្នុងការិយាល័យ និងស្បែកជើងធម្មតាដូចជាប៉ាតាជាដើម សម្រាប់បុរស និងស្ត្រីគ្រប់រូប។

លោក ភុំ សូរិយា ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃហាង ECCO ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ក្នុងនាម ECCO ដែលជាម៉ាកស្បែកជើងរីកលូតលាស់លឿនបំផុតមួយនៅអាស៊ី ហាង ECCO បានប្រើយុទ្ធសាស្ត្រជោគជ័យដូចនៅប្រទេសគេដែរសម្រាប់ប្រទេសកម្ពុជា ដោយព្យាយាមបង្ហាញពីភាពប្រណិតល្អដាច់គេនៃផលិតផលតាមរយៈបច្ចេកវិទ្យា ចំណេះដឹងនៃការយល់ច្បាស់ពីផលិតផលរបស់ខ្លួន និងបទពិសោធន៍ជោគជ័យផ្សេងៗទៀត។ កត្តានេះហើយបានអនុញ្ញាតឱ្យអ្នកចែកចាយប្រចាំប្រទេសកម្ពុជារបស់ខ្លួន (Rich Avenue) រីកចម្រើនជាលំដាប់ក្នុងចំណោមអ្នកចែកចាយស្បែកជើងម៉ាកល្បីៗផ្សេងទៀតនៅប្រទេសកម្ពុជា»។

ហេតុផលនៅពីក្រោយការកើនឡើងនៃការលក់ គឺដោយសារតែ ECCO ឥឡូវនេះមានជំហរខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយដោយសារតែផលិតផលមានគុណភាពខ្ពស់ដែលត្រូវបានផលិតដោយបច្ចេកវិទ្យាទំនើបតាមរយៈការចាប់ពុម្ពបណ្តុះបាតដោយផ្ទាល់ជាមួយនឹងស្បែកដែលមានគុណភាពដ៏ល្អប្រណិតហើយពុំមានការបិទកាវដូចស្បែកជើងដទៃឡើយ។ គុណភាពគឺជាគន្លឹះក្នុងការរីកលូតលាស់ និងជំរុញឱ្យមានភាពលេចធ្លោនៃប្រ៊េនមួយនេះ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ ECCO តាមរយៈ eccocambodia

Share This Post: