Update: គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងដឹកប្រេង ជាមួយឡានដឹកថ្ម នៅលើផ្លូវជាតិហាយវ៉េនោះ គឺមិនបណ្ដាលឱ្យមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ
ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីលោក Lay Bunleng នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣
សមត្ថកិច្ចឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងដឹកប្រេងបុកប៉ះជាមួយរថយន្តធុនធ្ងន់ដឹកថ្ម បណ្តាលឲ្យរថយន្តនិងរថភ្លើងក្រឡាប់។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៧ខែមករា ឆ្ឆ្នាំ២០២៣ តាមបណ្តោយផ្លូវហាយវ៉េ ក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ របាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា រថភ្លើងដឹកសាទែនប្រេងមួយខ្សែ បើកបរដោយឈ្មោះ សយ សម្បត្តិ ភេទប្រុស អាយុ៥៧ឆ្នាំ ទិសដៅពីភ្នំពេញទៅបាត់ដំបង បានបុករថយន្តធុនធ្ងន់ដឹកថ្មមួយគ្រឿង ម៉ាក HYUNDAI គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ស្វាយ រឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិធិបតី ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបើកបរ ក្នុងល្បឿនលឿន បើទោះបីជារថភ្លើងស៊ីផ្លេ ក៏ដូចជាមន្ត្រីប្រចាំការផ្លូវរថភ្លើងឲ្យសញ្ញាទង់ថាមានរថភ្លើងត្រូវឆ្លងកាត់យ៉ាងណាក្តី តែអ្នកបើកបររថយន្តនៅតែបើកបរទៅមុខ ទើបបណ្តាលឲ្យរថភ្លើងបុកពេញទំហឹងក្រឡាប់ទាំងរថភ្លើងនិងរថយន្តតែម្តង ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងដោះស្រាយបន្តតាមនិតិវិធី៕









ប្រភព៖ លោក Huy Bunleng News