សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យជ្រើសរើសប្រឡងប្រជែងគ្រូពេទ្យចំនួន ២០០នាក់បន្ថែមទៀត សម្រាប់ផ្ដល់ឱ្យមន្ទីរពេទ្យជាតិតេជោសន្តិភាព
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់បន្ថែម ឱ្យជ្រើសរើសប្រឡងតាមរយៈការប្រឡងប្រជែងគ្រូពេទ្យ ចំនួន ២០០នាក់បន្ថែមទៀតថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិតេជោសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “បញ្ហារបស់យើងឥឡូវយើងបានប្រមូលគ្រូពេទ្យ ដែលនៅតាមពេទ្យនានា និងសាលារាជធានីភ្នំពេញ ដែលក្របខណ្ឌក្រសួងសុខាភិបាលឱ្យនោះ ផ្ទេរមកមន្ទីរពេទ្យបានចំនួន ១៥០នាក់ ហើយនេះគឺមិនទាន់គ្រប់គ្រាន់ទេ តម្រូវការតាមការរៀបរាប់របស់ផ្នែកឯកទេសត្រូវការគ្រូពេទ្យដល់ទៅ ១០០០នាក់ឯណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា មុននឹងឈានទៅដល់ ១០០០នាក់នេះ ខ្ញុំសូមប្រកាសផ្ដល់បន្ថែម ឱ្យជ្រើសរើសប្រឡងតាមរយៈការប្រឡងប្រជែង ចំនួន ២០០នាក់បន្ថែមទៀត សម្រាប់ផ្ដល់ឱ្យមន្ទីរពេទ្យជាតិតេជោសន្តិភាពនេះតែម្ដង ត្រូវធ្វើតាមនីតិវិធីឱ្យបានត្រឹមត្រូវ ហើយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវផ្ដល់សម្រាប់បៀវត្ស នៅពេលដែលមានការប្រឡងប្រជែង និងចូលក្របខណ្ឌពេញលេញ” ៕
