ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់ឡើង! សិស្ស-និស្សិត ដែលមានបំណងចង់សិក្សានៅក្រៅប្រទេស ពេលនេះបានមកដល់ហើយ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ផ្ដល់អាហារូបករណ៍ចំនួន ៤០កន្លែងលើមុខជំនាញទាំងនេះ

    BY Khmernote Media January 19, 2023
    រួសរាន់ឡើង! សិស្ស-និស្សិត ដែលមានបំណងចង់សិក្សានៅក្រៅប្រទេស ពេលនេះបានមកដល់ហើយ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ផ្ដល់អាហារូបករណ៍ចំនួន ៤០កន្លែងលើមុខជំនាញទាំងនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ផ្ទះវប្បធម៌រុស្ស៊ីប្រចាំក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្ដល់អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤ ។

    សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (SPECIALIST) នៅសហព័ន្ធរុស្ស៊ី ឱ្យបានជ្រាបថា សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីរុស្ស៊ី បានផ្ដល់អាហា រូបករណ៍ចំនួន ៤០កន្លែង៖

    ១. មុខវិជ្ជារួមមាន៖
    ១កន្លែង សម្រាប់លើជំនាញសិល្បៈ វប្បធម៌ តូយ៉តន្ត្រី ចម្រៀង ភាពយន្ត ។ល។ សរុបមានជាង៦០មុខ ជំនាញ ដែលមានលេខកូដជំនាញចាប់ពី 50,00.00 ដល់ 55.00.00។

    – ៦កន្លែង សម្រាប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធដូចជា៖ Physics, Astronomy, Chemistry, Nuclear Power Engineering and Thermal Physics, Electric Power Engineering and Electrical Engineering, Materials Technology 14 សរុបជាង៣០មុខជំនាញ ដែលមានលេខកូដជំនាញក្បាល 03.00.00, 04.00.00, 14.00.00, 15.00.00, 18.00.00, 21.00.00, 22.00.00 ។

    – និង ៣៣កន្លែង សម្រាប់ការសិក្សាជំនាញទូទៅជាង៥០០ដូចជា ពេទ្យ វិស្វកម្មអគ្គិសនី វិស្វកម្មយន្តហោះ វិស្វកម្មមេ កានិច សំណង់ស៊ីវិល ស្ថាបត្យកម្ម ទំនាក់ទំនងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច គ្រប់គ្រង IT ច្បាប់ បរិស្ថាន កសិកម្ម ។ល។

    អាហារូបករណ៍ធ្វើឡើងតាមរយៈគេហទំព័រ៖ https://education-in-russia.com ចាប់ទទួលពាក្យពីពេលនេះតទៅ និងឈប់ទទួលពាក្យថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

    សម្រាប់ព័ត៌មានលំអិត សិស្ស និស្សិត សាធារណៈជនអាចទំនាក់ទំនងមកផ្ទាល់ជាមួយ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម (ទល់មុខក្រសួងអប់រំ យុវជន និងកីឡា) ទូរស័ព្ទលេខ 023 213 508 ឬតាមគេហទំព័រ https://facebook.com/rcckcam

    ប្រភព៖ Russian Center of Science & Culture in Phnom Penh

    Share This Post: