ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលសិស្សនិន្ទេស A នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ

    BY Khmernote Media January 23, 2023
    សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលសិស្សនិន្ទេស A នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងជួបសំណេះសំណាល សិស្សនិន្ទេស A នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

    លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេស A នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ សូមបញ្ជាក់ផងដែរថាសិស្សដែលទទួលបាននិទ្ទេស A គឺមានចំនួន ១,០៤៩នាក់៕

    Share This Post: