ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣១ ខែមករា អាកាសធាតុអាចចុះត្រជាក់ខ្លាំង ជាពិសេសខេត្តចំនួន ៤នេះ នឹងធ្លាក់ចុះមកនៅ ១៥-១៧អង្សាសេ

    BY Khmernote Media January 24, 2023
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣១ ខែមករា អាកាសធាតុអាចចុះត្រជាក់ខ្លាំង ជាពិសេសខេត្តចំនួន ៤នេះ នឹងធ្លាក់ចុះមកនៅ ១៥-១៧អង្សាសេ

    រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣។

    ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ តំបន់ទំនាបកណ្តាល
    – សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C
    – អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

    ២៖ តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមា មានពី ១៥-២០°C
    – សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១°C
    – ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹក និងនៅពេលយប់។

    ៣៖ តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
    – នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទខ្ពស់។

    ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនសាធារណជន បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: