ព័ត៌មានជាតិ

ផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គម ក្រោយគ្រូវិទ្យាល័យមួយ នៅស្រុកសំពៅលូន ចុះអនុវត្តវិន័យកាត់សក់សិស្ស

BY
srey nuch
January 24, 2023

កាលពីពេលថ្មីៗនេះ មានករណីមួយផ្ទុះការជជែកវែកញែកពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក លើសកម្មភាពរបស់លោកគ្រូអ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូន ស្ថិតនៅភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចុះអនុវត្តវិន័យ ដោយចុះកាត់សក់សិស្សដែលកំពុងអង្គុយនៅក្នុងថ្នាក់រៀន។

សកម្មភាពទាំងនេះ បានធ្វើឱ្យមានការជជែកវែកញែកជាច្រើន និងបានបញ្ចេញមតិលើកឡើងនូវសកម្មភាពអនុវត្តវិន័យចំពោះសិស្ស ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ដោយអ្នកខ្លះបានសរសេររៀបរាប់ថា៖ “សុំបញ្ចេញមតិខ្លះមិនឈរខាងណាទេតែ ការធ្វើបែបនេះលើសបន្តិចលោកគ្រូ ដូចមិនគោរពលើសិទ្ធិបុគ្គល ខ្ញុំទទួលស្គាល់សក់វែងជាការបំពានលើវិន័យតែលោកគ្រូគួររកវីធីសាស្រ្តណាល្អជាងនឹងដូចជាទាក់ទងជាមួយអាណាព្យាបាល ឬ ការផាកវិន័យ ឬ មួយក៏សាកសួរជាមួយគាត់ដោះស្រាយតាមនីតិវីធី ខ្ញុំយល់ប្រទេសជិតខាងសក់ខ្លីដោយសារការរឹតបន្តឹងវិន័យ ព្រោះវិន័យនាំមកភាពថ្លៃថ្នូរ តែបើសិនកាលណាមនុស្សណាដែលដោះស្រាយដោយសន្តវីធីនាំមកភាពរុងរឿងជាមិនខាន”

ហើយមានអ្នកខ្លះក៏បានបញ្ចេញមតិបែបនេះថា៖ “តាមមើលរូបភាព ប្អូនៗសុទ្ធតែ សក់ខ្លី ចេញគុម្ពត្រចៀកទាំងអស់ អត់បាំងឬគ្របទេ ហេតុអ្វី លោកគ្រូ នៅតែឈូសសក់ពួកគាត់ទៀត? កាលជំនាន់ខ្ញុំនៅរៀន 2011 សក់ទាល់តែគ្របត្រចៀកបានគ្រូកាត់ ហើយ កាត់ដោយកន្ត្រៃទេ ច្រិបបន្តិចៗ។ ខ្ញុំសង្ស័យហ្អា សម័យនេះ សម័យ fb ផង។ ” ចំពោះការលើកឡើងនូវមតិបែបនេះ តើប្រិយមិត្តយល់យ៉ាងដែរ?

Share This Post: