ព័ត៌មានជាតិ

ស្វាគមន៍ការរាប់ថយក្រោយ ១០០ថ្ងៃ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

BY
srey nuch
January 25, 2023

យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ យុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើគណនីហ្វេសប៊ុកផ្លូវការ ដូច្នេះថា៖«១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ»

រឿងដំបូង ដែលប្រជាជនរំឭកដល់មុនគេនោះ គឺ ការ​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះព្រឹត្តិការណ៍នេះ គឺជាអ្វីដែលប្រជាជនកម្ពុជាទន្ទឹងមើលផ្លូវ ដ្បិតបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំរួចមកហើយ។

ក្រៅពីនេះគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​របស់​កម្ពុជា​ដែល​ហៅ​កាត់ CAMSOC នឹងរៀបចំពិធីរាប់​ថយ​ក្រោយ ១០០ថ្ងៃ ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ មានការសម្ដែងសិល្បៈបុរាណ សម័យ ចម្រៀង និងការសម្ដែងគុនល្បុក្ដតោ និងមានកម្មវិធីកំសាន្ដជាច្រើនទៀត។

សូមជម្រាប់ផងដែរ កម្មវិធីនឹង​ចាប់​ផ្ដើម​ពីម៉ោង ៤៖០០នាទីតទៅ និង​មាន​ការ​ចូល​រួម​ពី​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ​ជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិ CAMSOC និងមានផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងផេកផ្លូវការណ៍របស់ទូរទស្ស៍ជាតិទទក ផងដែរ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: