ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន សម្រេចចាត់តាំងឲ្យមានមេធាវី ជួយការពារស្ត្រីបម្រើការផ្នែកសេវាកំសាន្តទូទាំងប្រទេស

    BY Khmernote Media January 30, 2023
    សម្ដេចតេជោ ហ៊ុន សែន សម្រេចចាត់តាំងឲ្យមានមេធាវី ជួយការពារស្ត្រីបម្រើការផ្នែកសេវាកំសាន្តទូទាំងប្រទេស

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន លើកគំនិតពីការផ្តល់មេធាវី ដើម្បីការពារនារីក្នុងសេវាកម្សាន្តត( ខារ៉ាអូខេ បៀហ្កាដេន អ្នករត់តុ ) ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

    ក្នុងនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖ “សម្តេចតេជោ លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកម្សាន្ត ( ខារ៉ាអូខេ បៀហ្កាដេន អ្នករត់តុ … ) ក៏ដូចជាជួយក្នុងការផ្តល់បណ្ណ បសស ដល់ពួកគេផងដែរ – មតិណែនាំសម្តេចក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន នៅវិមាន ៧ មករា ថ្ងៃទី ២៩ មករា ២០២៣ ៕ “

    ប្រភព៖ Kanharith Khieu

    Share This Post: