ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅតួគីនិងស៊ីរីបន្តកើតឡើងដល់ជាង ៧,៨០០នាក់

    BY Pheakdey February 8, 2023
    តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅតួគីនិងស៊ីរីបន្តកើតឡើងដល់ជាង ៧,៨០០នាក់

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈនេះបានឲ្យដឹងថា ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសតួគីនិងប្រទេសស៊ីរីបានកើតឡើងដល់ជាង ៧,៨០០នាក់ហើយ ខណៈតួលេខនេះអាចនឹងបន្តកើនឡើងខ្ពស់ជាងនេះបន្ថែមទៀត ដ្បិតអ្នកកំពុងបាត់ខ្លួននិងមានរបួសធ្ងន់ធ្ងរក៏នៅមានចំនួនច្រើននាក់ផងដែរ។

    គិតរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយទេ ខណៈផ្លូវសំខាន់ៗជាច្រើននៅតែស្ថិតនៅក្នុងស្ថានភាពខូចខាតមិនទាន់ប្រើប្រាស់បានជាធម្មតាបានវិញនោះទេ។ សូមបញ្ជាក់ជូនថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិតរហូតដល់ ៧,៨ រ៉ិចទ័រ ដែលជាគ្រោះថ្នាក់ធ្ង​ន់ធ្ងរមិនធ្លាប់កើតមាន ហើយគ្រោះធម្មជាតិមួយនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរាប់លានផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: