សង្គម

រំភើបជំនួស! លោកជំទាវ មិថុនា ភូថង ឧបត្ថម្ភដល់ ធឿន ធារ៉ា ចំនួន១ពាន់ដុល្លារ ក្រោយទទួលជ័យជម្នះ ដណ្ដើមបានខ្សែក្រវ៉ាត់លំដាប់ថ្នាក់ពិភពលោក

BY
Khmernote Media
February 14, 2023

ខេត្តកោះកុង៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុករបស់ ក្លិបប្រដាល់គុនខ្មែរ អេ ភូថង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាល និងចូលរួមអបអរសាទរកីឡាករ ធឿន ធារ៉ា ដែលទទួលជ័យជម្នះ ដណ្ដើមបានខ្សែក្រវ៉ាត់លំដាប់ថ្នាក់ពិភពលោក។

ក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះ៖ ក្លិបប្រដាល់គុនខ្មែរ អេ ភូថង មានកិត្តិយសដែល លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និង ស្វាមី អនុញ្ញាតឲ្យចូលជួប សំណេះសំណាល សួរសុខទុក្ខ ដោយនាំមកជាមួយខ្សែក្រវ៉ាត់ របស់ ធឿន ធារ៉ា បង្ហាញជូនដល់លោកជំទាវ។ ក្នុងនោះ លោកជំទាវ បានឧបត្ថម្ភដល់ ធឿន ធារ៉ា ចំនួន១ពាន់ដុល្លារ រួមទាំងមាន ម៉ឺន មេឃា, អេ អាំម៉ារីន, អេ យ៉ានុត និង អេ ណារ័ត្ន ម្នាក់ៗចំនួន ៥០០ដុល្លារផងដែរ សូមគោរពជូនពរ លោកជំទាវ និង ស្វាមី សូមជួបតែ សុភមង្គល វិបុលសុខ មហាប្រសើរ និងប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ប្រភព៖ ក្លិបប្រដាល់គុនខ្មែរ អេ ភូថង

Share This Post: