បច្ចេកវិទ្យា

ក្រុមហ៊ុន Huawei ដាក់បង្ហាញនូវបន្ទះឈីប 5G ដំបូងគេរបស់ពិភពលោក

BY
autoadmin
January 25, 2019

ក្រុមហ៊ុន Huawei បានដាក់បង្ហាញនូវបន្ទះឈីប 5G ជាលើកដំបូងក្នុងពិភពលោកឈ្មោះថា «TIANGANG» នៅឯសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃ ទី២៤ ខែមករា។ បើយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនដឹកជញ្ជូនឱ្យក្រុមហ៊ុន Huawei លោក Ryan Ding បានឱ្យដឹងថា រហូតមកដល់ពេលនេះក្រុមហ៊ុនកំពុងទទួលកិច្ចសន្យាពាណិជ្ជកម្មចំនួន ៣០ សម្រាប់បន្ទះឈីប 5G នេះ និងបានដឹកជញ្ជូនតាមស្ថានីយ៍បណ្តាញ 5G ជាង ២៥,០០០កន្លែង នៅទូទាំងពិភពលោក។ លោក Ryan Ding បានឱ្យដឹងថា បន្ទះឈីប «TIANGANG» មានទំហំតូចជាងមុន ៥០ភាគរយ ស្រាលជាងមុន ២៣ភាគរយ និងប្រើប្រាស់ថាមពលតិចជាងមុន ២១ភាគរយ។

អត្ថបទ​៖​ លីដា
ប្រភព៖ cgtn

Share This Post: