ច្បាស់ក្រឡែតតែម្តង រូបរាងរបស់ Galaxy S10 ទាំងខាងមុខ ទាំងខាងក្រោយ
- January 26, 2019
យើងនៅសល់តែប្រហែល 1 ខែទៀតប៉ុណ្ណោះការប្រកាសចេញលក់របស់ Samsung Galaxy S10 និនង S10 Plus ហើយពេលថ្មីៗនេះលេចធ្លាយរូបរាងរបស់ Galaxy S10 និង S10 + កាន់តែច្បាស់តែម្តង។ រូបភាពបានបង្ហាញពីការរចនាយ៉ាងល្អិតល្អន់ រឿងដំបូងដែលយើងបានកត់សម្គាល់នោះគឺ គែមអេក្រង់ទូរស័ព្ទស្តើងពេញគែមតែម្តង។ ស្មាតហ្វូនជំនាន់ថ្មីនេះហាក់ដូចជាមានទំហំធំជាងបន្តិចបើប្រៀបធៀបទៅនិងរូបភាពដែលបានបែកធ្លាយកន្លងមក ។
ក្នុងរូបភាពក៏បានបញ្ជាក់ថាស៊េរីម៉ូឌែល Plus នឹងមានតម្លៃថ្លៃ ហើយបំពាក់នូវកាមេរ៉ាមុខ០២គ្រាប់ផងដែរ ។ អ្វីដែលសំខាន់ជាងនេះគឺ រន្ធដោតកាស Audio Jack 3.5mm នឹងនៅមានដដែល ដើម្បីផ្តល់ភាពងាយស្រួកដល់អ្នកគាំទ្រមួយចំនួនដែលនិយមចូលចិត្តរន្ធដោតកាសប្រភេទ Audio Jack 3.5mm នេះ ។ ផ្នែកខាងក្រោយមើលទៅដូច Galaxy Note9 ប៉ុន្តែយើងឃើញថាកាមេរ៉ាត្រូវបានបន្ថែមមួយគ្រាប់ទៀតថែមទៀត ។ តែសម្រាប់ទ្រនាប់ស្កែនក្រយ៉ៅដៃយើងមិនបានឃើនៅផ្នែកខាងក្រោយនោះទេ ដែលនេះបង្ហាញថា Samsung Galaxy S10, S10 Plus នឹងប្រើប្រាស់ទ្រនាប់ស្កែនក្រយ៉ៅដៃលើអេក្រង់តែម្ដង៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:









