សង្គម

ព្រឺសម្បុរ! កុមារីសិស្សថ្នាក់ទី៩ ជាប់ជយលាភីលេខ១ ផ្នែកស្មូត្រកំណាព្យធ្វើឱ្យគណៈអធិបតីស្លុងអារម្មណ៍ ជាមួយទឹកដមសំឡេងដ៏សែនរណ្ដំ

BY
Khmernote Media
March 14, 2023

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ទេពនិម្មិត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ជយលាភីលេខ១ ផ្នែកស្មូត្រកំណាព្យក្នុងទិវាជាតិអំណានឆ្នាំនេះ បានទៅលើកុមារី សាត់ ស្រីណុច ដែលជាសិស្សថ្នាក់ទី៩ នៃសាលាវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងពិធីប្រារព្ធទិវាជាតិអំណាននាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនានេះ កុមារី សាត់ ស្រីណុច ត្រូវបានអង្គពិធីចាត់ឱ្យស្មូត្រកំណាព្យជូនអង្គពិធីទាំងមូល។ កំណាព្យដែល ស្រីណុច ស្មូត្រនោះ មានចំណងជើងថា «អំណានជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត»។ សំឡេងកុមារីម្ចាស់ជយលាភីដ៏ក្រអួនក្រអៅ បានធ្វើឱ្យគណៈអធិបតី និងអ្នកចូលរួមស្លុងអារម្មណ៍កោតសរសើរទឹកដមសំឡេងគ្រប់ៗគ្នា ៕

ប្រភព៖ ទេពនិម្មិត debanimmita

Share This Post: