ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលអះអាងថា ពួកគេអាចព្យាបាលជំងឺមហារីកបាន

    BY autoadmin January 30, 2019
    ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលអះអាងថា ពួកគេអាចព្យាបាលជំងឺមហារីកបាន

    ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបានអះអាងថា ពួកគេនឹងអភិវឌ្ឍការព្យាបាលជំងឺមហារីកក្នុងឆ្នាំក្រោយ ដែលវាដូចជាការរំពឹងទុកមិនទំនងមួយ ដោយកាលពីខែធ្នូ ជ័យលាភីរង្វាន់ណូបែលលោក James Allison ធ្លាប់បាននិយាយថា៖ «មិនយូរប៉ុន្មានយើងនឹងប្រឈមនឹងជំងឺមហារីកមួយចំនួន» ហើយ «ពិភពលោកនឹងមិនអាចគ្មានជំងឺមហារីកនោះទេ»។ យ៉ាងណាក៏ដោយពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលហាក់ដូចជាមានតឹកតាងបញ្ជាក់ថា ពួកគេអាចនឹងអភិវឌ្ឍការព្យាបាលជំងឺមហារីកបាន។

    ជាក់ស្ដែងសព្វថ្ងៃនេះក្រុមហ៊ុន Accelerated Evolution Biotechnologies Ltd នៅអ៊ីស្រាអែល ហាក់ដូចជាចង់បង្ហាញថា ប្រសាសន៍ដែលលោក James Allison ធ្លាប់បាននិយាយគឺខុស ដោយពួកគេបានប្រើបំណែកប្រូតេអ៊ីនតូចៗ ដែលគេហៅថា «peptides» ទៅរុំព័ទ្ធជុំវិញកោសិកាមហារីកដូចជាមឹក ដែលនឹងវាយប្រហារដុំសាច់មហារីកពីគ្រប់ជ្រុងមុំ និងឈានទៅដល់តំបន់ដែលម៉ូលេគុលព្យាបាលដទៃទៀតមិនអាចទៅបាន។

    យ៉ាងណាមិញក្រុមអ្នករិះគន់នៅតែមិនទុកចិត្តលើការអះអាងនេះដោយពួកគេនិយាយថា កន្លងមកយើងធ្លាប់បានដឹងពីការធ្វើតេស្តលើសត្វកណ្តុរ ប៉ុន្តែមិនដែលមានលទ្ធផលដែលចេញពីការពិសោធលើមនុស្សនោះទេ។ ហើយការធ្វើតេស្តលើមនុស្សនឹងត្រូវការពេលរាប់ឆ្នាំដើម្បីបញ្ចប់បានលទ្ធផល។ លើសពីនេះទៅទៀតវាជារឿងមិនគួរឱ្យជឿដែលថា យើងនឹងវិវត្តការព្យាបាលដ៍ធម្មតាមួយសម្រាប់មហារីកទាំងអស់ ដែលមហារីកទាំងនោះ គឺខុសៗគ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: