ក្រុង Chicago នឹងមានសីតុណ្ហភាពចុះត្រជាក់បំផុតក្នុងប្រវត្តិសាស្ត្រដល់ទៅ -៥០ អង្សាសេ ក្នុងថ្ងៃពុធនេះ
សន្ទុះខ្យល់អាកាសនៃតំបន់អាក់ទិកពីតំបន់ polar vortex បានបង្កឱ្យសហរដ្ឋអាមេរិកចុះត្រជាក់ខ្លាំងបំផុត ហើយនៅថ្ងៃពុធនេះ ក្រុង Chicago នឹងមានសីតុណ្ហភាពត្រជាក់ដល់ទៅ -៥០ អង្សាសេ ដែលជាការចុះត្រជាក់ក្នុងប្រវត្តិសាស្ត្រ Chicago ដោយសីតុណ្ហភាពត្រជាក់បំផុតគឺ -៣៣ អង្សាសេ កាលពី ឆ្នាំ១៩៨៥។ សន្ទុះខ្យល់អាកាសពី polar vortex នេះត្រូវបានគេស្គាល់ថា ជាលំហូរនៃខ្យល់ត្រជាក់ដែលវិលជុំវិញលើប៉ូលខាងជើង ប៉ុន្តែបច្ចុប្បន្នសន្ទុះរបស់វាគឺកំពុងរំខានដល់សហរដ្ឋអាមេរិក។
លោក Ricky Castro ជាឧតុនិយមវិទូជាតិនៅទីក្រុង Romeoville រដ្ឋ Illinois បាននិយាយថា វាជាការចុះត្រជាក់មួយក្នុងប្រវត្តិសាស្រ្តអាមេរិក។ យ៉ាងណាមិញក្រុមមន្ត្រីក៏បានព្រមានផងដែរថា ឱ្យមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់ខ្លាំងនេះ វានឹងអាចមានគ្រោះថ្នាក់ដល់ជីវិត ហើយសាលារៀនរាប់រយ និងជើងហោះហើររាប់ពាន់ក៏ត្រូវបានផ្អាកបណ្ដោះអាសន្នផងដែរ៕






អត្ថបទ៖ លីដា
ប្រភព៖ mirror