ខ្មែរណូត

ស្វែងរក

SEA GAMES

ប្រតិភូដង្ហែភ្លើងគប់កីឡាកម្ពុជា បានចាកចេញពីប្រទេសវៀតណាមកាលពីយប់មិញ និងបន្តមកដល់ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៥ ខែមីនានេះ

BY Khmernote Media March 25, 2023
ប្រតិភូដង្ហែភ្លើងគប់កីឡាកម្ពុជា បានចាកចេញពីប្រទេសវៀតណាមកាលពីយប់មិញ និងបន្តមកដល់ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៥ ខែមីនានេះ

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា
គណៈប្រតិភូដង្ហែភ្លើងគប់កីឡាកម្ពុជា បានចាកចេញពីប្រទេសវៀតណាមកាលពីយប់មិញ និងបន្តមកដល់ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៥ ខែមីនានេះ ។

នៅក្នុងឱកាសនៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិនីណូយ អាគីណូ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅពីសំណាក់ ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ព្រមទាំងសហការី និងលោក ខាល អ៉ីវីង សាំប្រាណូ (Carl Irving Sambrano) អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលនិងជាប្រធានកីឡា Skateboard។

បន្ទាប់មក គណៈប្រតិភូបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាននាំយកនូវព្រះអគ្គិកីឡា មកតម្កល់ទុកនៅក្នុងស្ថានទូតកម្ពុជា ដើម្បីត្រៀមធ្វើពិធីដង្ហែរនៅព្រឹកថ្ងៃទី២៧ ខែមីនា នាទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពីន ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

Share This Post: