ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន ឧបត្ថមថវិកាចំនួន ៦លានរៀល ជាការលើកទឹកចិត្តដល់កីឡាករ បឺត សង្ឃឹម ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ IPCC គុនខ្មែរ

BY Khmernote Media March 26, 2023
ឧកញ៉ា ស្រី ចាន់ថន ឧបត្ថមថវិកាចំនួន ៦លានរៀល ជាការលើកទឹកចិត្តដល់កីឡាករ បឺត សង្ឃឹម  ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ IPCC គុនខ្មែរ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅមុននេះបន្តិច បានចូលរួមអបអរសាទរ កីឡាករ បឺត សង្ឃឹម មកពីក្លឹបប៉ែនកាក់គុនខ្មែរ ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ IPCC KUM KHMER លើប្រភេទទម្ងន់ ៦០ គីឡូក្រាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ក៏បានឧបត្ថមថវិកាចំនួន ៦លានរៀលជាការលើកទឹកចិត្តឲ្យកីឡាករ បឺត សង្ឃឹមផងដែរ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ទីបំផុតកីឡាករ បឺត សង្ឃឹម ធ្វើបានហើយ កីឡាករ បឺត សង្ឃឹម បានលើកខ្សែក្រវ៉ាត់ IPCC ទម្ងន់ ៦០ គីឡូក្រាមហើយ។ ដោយឃើញការខិតប្រឹងប្រែង ក៏ដូចជាធ្វើបានល្អរបស់កីឡាករ បឺត សង្ឃឹម បែបនេះ ខ្ញុំបានឧបត្ថមថវិកាចំនួន ៦លានរៀល ជាការលើកទឹកចិត្តឲ្យកីឡាករ បឺត សង្ឃឹម ធ្វើបានរឹតតែល្អបន្ថែមទៀតនៅពេលខាងមុខ។ កីឡាករគុនខ្មែរមិនអន់ទេ ប៉ុន្តែកីឡាករគុនខ្មែររបស់យើងត្រូវការការគាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នា ទាំងផ្លូវចិត្ត ក៏ដូចជាថវិការផងដែរ។ គុនខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរអាចធ្វើបាន ៕ »

ប្រភព៖​ ស្រី ចាន់ថន Srey Chanthorn

Share This Post: