ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងឈីកាហ្គោចុះត្រជាក់ខ្លាំងដល់ថ្នាក់ត្រូវតែដុតផ្លូវដែកកុំឱ្យដាច់ពីគា្ន និងរក្សាកម្តៅមិនឱ្យព្រិលកក

    BY autoadmin January 31, 2019
    ទីក្រុងឈីកាហ្គោចុះត្រជាក់ខ្លាំងដល់ថ្នាក់ត្រូវតែដុតផ្លូវដែកកុំឱ្យដាច់ពីគា្ន និងរក្សាកម្តៅមិនឱ្យព្រិលកក

    ខណៈក្រុង Chicago កំពុងតែចុះត្រជាក់ក្រោម ០អង្សាសេ ដែលធ្វើឱ្យមានការពិបាកក្នុងការធ្វើដំណើរ ប្រជាជនរស់នៅទីនោះសម្រេចនាំគ្នាដុតភ្លើងទៅតាមបណ្ដោយផ្លូវរថភ្លើងដើម្បីកុំឱ្យព្រិលកក។ យ៉ាងណាមិញភ្លើងឆេះមួយនេះត្រូវបានគេឱ្យដឹងថា បានឆេះចេញពីផ្លូវរថភ្លើងរបស់ស្ថានីយរថភ្លើង Metra របស់ទីក្រុង Chicago កាលពីថ្ងៃអង្គារ។

    អណ្តាតភ្លើងនេះត្រូវគេឱ្យដឹងថា បានមកពីចង្រ្កានប្រើឧស្ម័នដែលរត់ជាមួយផ្លូវដែកដើម្បីរក្សាវាឱ្យក្តៅ។ Metra ក៏ប្រើប្រព័ន្ធកំដៅ និងបំពង់ខ្យល់ក្តៅដើម្បីទប់ស្កាត់ភាពត្រជាក់ផងដែរ។ ពួកគេតែងតែប្រើវិធីទាំងនេះដើម្បីការពារខ្លួនពីភាពត្រជាក់ខ្លាំង ហើយក្នុងករណីខ្លះផ្លូវដែកនឹងទាញដាច់ពីគ្នាដោយសារព្រិលកកទាំងនេះ ព្រោះភាពត្រជាក់ខ្លាំងនឹងធ្វើឱ្យដែករួមមាឌ និងផ្ដាច់ចេញពីគ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ cnn

    Share This Post: