ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការឡើងកំដៅផែនដីអាចជះឥទ្ធិពលដល់គភ៌ និងធ្វើឱ្យពួកគេមានពិការភាពបេះដូងក្រោយពេលសម្រាល

    BY autoadmin January 31, 2019
    ការឡើងកំដៅផែនដីអាចជះឥទ្ធិពលដល់គភ៌ និងធ្វើឱ្យពួកគេមានពិការភាពបេះដូងក្រោយពេលសម្រាល

    ការឡើងកំដៅផែនដីអាចមានន័យថា កុមារកាន់តែច្រើនកើតមកនឹងមានពិការភាពបេះដូង។ អ្នកវិទ្យាសាស្រ្តនិយាយថា ការទទួលរងនូវសីតុណ្ហភាពមិនធម្មតាអំឡុងពេលមានផ្ទៃពោះបង្កើនឱកាសនៃការខូចខាតដល់សរីរាង្គខាងក្នុងរបស់គភ៌។ ហើយការស្រាវជ្រាវក៏បានប៉ាន់ប្រមាណដែរថា ប្រហែលជា ៧,០០០ ករណី នៃជំងឺបេះដូងអាចនឹងកើតមាននៅចន្លោះឆ្នាំ ២០២៥ និង ២០៣៥ ក្នុងរដ្ឋចំនួន ៨ នៅអាមេរិក។ ហើយនេះក៏បង្ហាញថា ការប្រែប្រួលអាកាសធាតុអាចរួមចំណែកប្រហែល ៤០,០០០ ករណី នៃពិការភាពបេះដូងពីកំណើតក្នុងមួយឆ្នាំៗ។

    អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអាល់បានីនៅទីក្រុងញូវយ៉កបានធ្វើការព្យាករណ៍ពីចំនួននៃការសម្រាលកូន និងការកើនឡើងកំដៅក្នុងរយៈពេល ១១ឆ្នាំ។ ពួកគេបានប្រើប្រាស់ទិន្នន័យពី រដ្ឋអាកាន់សាស់ រដ្ឋអាយអូវ៉ា រដ្ឋតិចសាស់ រដ្ឋកាលីហ្វញ៉ា ញូវយ៉ក North Carolina រដ្ឋយូថាហ៍ និងរដ្ឋចចចា។ យ៉ាងណាមិញពួកគេមិនប្រាកដថា ហេតុអ្វីបានជាការកើនកម្តៅធ្វើឱ្យទារកមានបញ្ហាបេះដូងនោះទេ ប៉ុន្តែការសិក្សាពីសត្វបានបង្ហាញថា ការនាំគភ៌ចេញក្រៅឱ្យត្រូវនឹងកម្តៅអាចបណ្ដាលខូចកោសិកា ឬបំផ្លាញប្រូតេអ៊ីនដែលត្រូវបានប្រើក្នុងការអភិវឌ្ឍរបស់វា៕

    អត្ថបទ៖​ លីដា
    ប្រភព៖ dailymail

    Share This Post: