រថយន្តអគ្គិសនីរបស់ចិនមួយគ្រឿងបានបិទទ្វារ និងចាក់សោដោយខ្លួនឯង ធ្វើឱ្យអ្នកបើកជាប់គាំងពេញមួយម៉ោង
- BY
- autoadmin
- January 31, 2019
ការឆ្លើយតបរបស់ចិនទៅកាន់ក្រុមហ៊ុន Tesla បានក្លាយជាសំណើចមួយនៅលើអ៊ីនធឺណេត បន្ទាប់ពីរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនមួយបានបិទទ្វារ និងចាក់សោដោយខ្លួនឯងក្នុងអំឡុងពេលសាកល្បងមួយនៅលើផ្លូវ Chang’an ដ៏ល្បីល្បាញរបស់ទីក្រុងប៉េកាំង។ រថយន្តអគ្គិសនីដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ត NIO ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃ ត្រូវបានជាប់គាំងរយៈពេល ១ម៉ោង នៅលើផ្លូវដ៏មមាញឹកនៃរាជធានីរបស់ប្រទេសចិន ដែលបណ្តាលឱ្យកកស្ទះចរាចរណ៍ ហើយតៃកុង និងអ្នកជិះនៅក្នុងរថយន្តមិនអាចបើកទ្វារចេញបាននោះទេ។
យ៉ាងណាមិញក្រុមហ៊ុន NIO បានបន្ទោសបញ្ហានេះលើតៃកុងឡានទៅវិញ ដោយសារការ upgrade system រថយន្តរបស់តៃកុងរថយន្តនឹងធ្វើឱ្យគ្រប់ប្រព័ន្ធក្នុងរថយន្តមិនដំណើរការរយៈពេល ១ម៉ោង ដែលជាមូលហេតុដែលវាជាប់គាំង។ ទោះជាមានការដោះស្រាយលើបញ្ហាបច្ចេកទេសនេះយ៉ាងណាក្តី ក្រុមអ្នកលេងអ៊ិនធឺណេតបាននិយាយថា ឧបទ្ទវហេតុនេះជាការអំពាវនាវឱ្យយកចិត្តទុកដាក់លើបច្ចេកទេសដំឡើងមួយចំនួនរបស់ក្រុមហ៊ុន NIO ដើម្បីធានាថា វានឹងមិនបង្កបញ្ហាម្ដងទៀត។ យ៉ាងណាមិញមិនថា រថយន្តនេះឆ្លាតប៉ុណ្ណានោះទេ វានៅតែអាចមានកំហុសដោយអ្នកបើកបរដែលធ្វេសប្រហែស មិនស្គាល់ពីមុខងាររបស់វា។
អត្ថបទ៖ លីដា
ប្រភព៖ shanghai
- Share This Post:






