ខ្មែរណូត

ស្វែងរក

SEA GAMES

កីឡាករអ៊ុយក្រែនឈ្មោះ Luca ថាស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង ថែមទាំងចង់សិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាប

BY Khmernote Media March 29, 2023
កីឡាករអ៊ុយក្រែនឈ្មោះ Luca ថាស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង ថែមទាំងចង់សិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាប

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសហ៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថា កីឡាករសញ្ជាតិអ៊ុយក្រែនឈ្មោះ Luca ថាស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង នឹងចង់ហាត់ គុនខ្មែរ ហើយចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយកីឡាករសញ្ជាតិអ៊ុយក្រែនឈ្មោះ Luca នៅការិយាល័យរបស់ខ្ញុំ។ កីឡាករសញ្ជាតិអ៊ុយក្រែនមានទឹកមុខសុភាពរាបសារខ្លាំងណាស់។ បងប្អូនខ្មែរយើងមានការគោរពនិងស្រលាញ់គាត់យ៉ាងខ្លាំង ហើយគាត់បាននិយាយថាគាត់ក៏ស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង។

គាត់បាននិយាយថាគាត់ចង់ហាត់ គុនខ្មែរ ហើយគាត់ក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ ក្រោយពេលខ្ញុំបានលឺបែបនេះ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងរៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូនគាត់ និងបានឧត្ថម្ភជាថវិការមួយចំនួន និងអាវយឺតគុនខ្មែរមួយ ដើម្បីជាការលើកទឹកចិត្ត ។

ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំខិតខំធ្វើនេះនឹងអាចលើកតម្កើងគុនខ្មែរទៅដល់កម្រិតមួយទៀតនៅពេលអនាគត។ អរគុណបងប្អូនសម្រាប់គាំទ្រគុនខ្មែរ ក៏ដូចជាគាំទ្រខ្ញុំផងដែរ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន ៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: