ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ដាក់ពាក្យប្តឹងម្ដាយឪពុករបស់គាត់ ដោយសារបង្កើតគាត់ដោយគ្មានការយល់ព្រមពីគាត់

    BY autoadmin February 1, 2019
    បុរសម្នាក់ដាក់ពាក្យប្តឹងម្ដាយឪពុករបស់គាត់ ដោយសារបង្កើតគាត់ដោយគ្មានការយល់ព្រមពីគាត់

    បុរសម្នាក់អាយុ ២៧ឆ្នាំ រស់នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា បានគ្រោងឡើងតុលាការជាមួយឪពុកម្តាយរបស់គាត់ ដោយសារឪពុកម្តាយរបស់គាត់បង្កើតគាត់មកលើលោកនេះដោយគ្មានការយល់ព្រមពីគាត់។ គាត់មានជំនឿដែលគេហៅថា «anti-natalism» វាជាជំនឿនៃតម្លៃអវិជ្ជមានរបស់កំណើតមនុស្ស ដែលជាកម្លាំងបំផ្លិចបំផ្លាញនៅលើផែនដី ហើយវាជាការខុសឆ្គងក្នុងកើតឡើងវិញម្ដងទៀត ជាពិសេសប្រសិនបើទារកមិនបានយល់ព្រមចង់ឱ្យកើត។

    គាត់ចង់ឱ្យអ្នកដទៃដឹងថា មានជំរើសពីរយ៉ាងនៅពេលពួកគេសម្រេចចិត្តចង់មានកូន៖ ទី១ គឺនឹងមិនយកកូន ហើយទី២ គឺត្រូវតែយកកូន។ ហេតុដូច្នេះហើយយើងគួរតែសុំឱ្យឪពុកម្តាយរបស់យើងពន្យល់ពីមូលហេតុដែលពួកគេគិតថា ផ្តល់កំណើតឱ្យយើងគឺជាគំនិតល្អ។ យ៉ាងណាមិញលោក Alok Kumar វ័យ ៣៤ឆ្នាំ ដែលជាអ្នកជឿលើការប្រឆាំងនឹងជាតិកំណើតផងដែរ បានបើកឆានែល YouTube ដើម្បីចែករំលែកជំនឿរបស់គាត់ ហើយថែមទាំងផ្សព្វផ្សាយចំណេះដឹងលើប្រធានបទនេះផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: